សួស្តី! ខ្ញុំឈ្មោះ ជិម បញ្ញា
អត្តលេខ: ១៩៣៩៦១
ឋានន្តរសក្តិ: អនុសេនីយ៍ត្រី
ជាមន្ត្រីកងរាជអាវុធហត្ថ
បម្រើការងារនៅបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល
អំពីខ្ញុំ
ប្រវត្តិសិក្សា និងបទពិសោធន៍ការងាររបស់ខ្ញុំ
តួនាទី
ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ
កងរាជអាវុធហត្ថខេត្តកណ្តាល
ទីតាំង
បញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល
ការសិក្សា
ផ្នែកយោធា
- នាយទាហានរង នៃកងរាជអាវុធហត្ថ ជំនាន់ទី៤២
រយៈពេល ១៨ខែ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ
- ជំនាញឆត្រយោង ជំនាន់ទី២២
រយៈពេល ៤ខែ នៅសាលាកងពលតូចទ័ពពិសេសឆត្រយោង ៩១១
- វិក្រឹត្យការនាយទាហានគ្រប់គ្រង
រយៈពេល ...ខែ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ
- ហ្វឹកហ្វឺនវគ្គជំនាញមួយចំនួនទៀត
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកណ្តាល
ផ្នែកស៊ីវិល
- មធ្យមសិក្សាទុតិយភូមិ
- ជំនាញគ្រប់គ្រងសន្តិសុខឯកជន
នៅនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន
អគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ
- វគ្គតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត
នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ
- វគ្គរៀបចំពិធីការ បដិសណ្ឋារកិច្ច និងគ្រប់គ្រងកម្មពិធី
នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ
ប្រវត្តិ និងបទពិសោធន៍ការងារ
- ខ្ញុំបានចូលបម្រើការងារ ជាកងរាជអាវុធហត្ថចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដោយបានឆ្លងកាត់ការហ្វឹកហ្វឺនជាច្រើនវគ្គ។
- ពេលបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៨ ខ្ញុំបានបន្តបម្រើការងារ នៅវរសេនាតូចអន្តរាគមន៍ ដោយមានតួនាទីជា ជំនួយការស្រាវជ្រាវព័ត៌មានសន្តិសុខ ក្នុងឋានន្តរសក្តិ ព្រិន្ទបាលឯក។
- ដល់ឆ្នាំ២០១៩ ខ្ញុំទទួលបានបទបញ្ជាឱ្យចុះបេសកកម្ម ជំនួយការងារយោធាចារ្យហ្វឹកហ្វឺន សិក្ខាកាម នាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។
- ចុងឆ្នាំ២០១៩ ខ្ញុំបានចូលហ្វឹកហ្វឺនវគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រង នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។
- នៅឆ្នាំ២០២០ ខ្ញុំបានតទួលការងារជានាយទាហានគ្រប់គ្រង តួនាទីជា មេបញ្ជាការរង កងអនុសេនាតូចទី២ កងអនុសេនាធំទី១ វរសេនាតូចសិក្សា។
- នៅឆ្នាំ២០២០ ដដែលនេះ ខ្ញុំក៏ទទួលបេសកកម្មឱ្យទៅបម្រើការងារជាជំនួយការ លោកឧត្តមសេនីយ៍ទោ ណឹម សុវិសាល នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
- បន្ទាប់មកខ្ញុំក៏ទទួលបេសកម្មបន្ថែមជាជំនួយការ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
- នៅឆ្នាំ២០២៣ ខ្ញុំបានផ្លាស់ប្តូរអង្គភាពមកបម្រើការងារ ជាជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន កងរាជអាវុធហត្ថខេត្តកណ្តាល ទទួលការងាររដ្ឋបាល ព្រហ្មទណ្ឌ កសាងនីតិធី បញ្ជូនជនសង្ស័យទៅកាន់តុលាការបានជាច្រើនករណី។
- ពីខែមីនា ឆ្នាំ២០២៥ ខ្ញុំបានទទួលបញ្ជាពីអង្គភាព មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន ឱ្យមកហ្វឹកហ្វឺនចូលរួមការឈរផែន ព្យុហយាត្រា ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥។
- ចាប់ពីពេលបញ្ចប់ការហ្វឹកហ្វឺននោះ ដល់បច្ចុប្បន្ន ខ្ញុំបន្តបម្រើការងារ ជាជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។
ការហ្វឹកហ្វឺនមូលដ្ឋាន និងវគ្គជំនាញ
សិក្សានៅ
មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ
សាលាកងពលតូចទ័ពពិសេសឆត្រយោង ៩១១
បម្រើការងារ
នាយទាហាន កងអន្តរាគន៍
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បម្រើការងារ
ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន
បញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល
ការងារបច្ចុប្បន្ន
ជំនួយការ មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល
វិចិត្រសាល
រូបភាពពីការងារ និងការហ្វឹកហ្វឺនរបស់ខ្ញុំ
មតិយោបល់
ចែករំលែកមតិយោបល់របស់អ្នកមកកាន់ខ្ញុំបាន